ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ ២០២៣

នាថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នាទីព្រឹក, នៅសណ្ឋាគារហ្គាឌិន ស៊ីធី, លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែបបានដឹកនាំមន្រ្តីជំនាញចូលរួមប្រជុំជាមួយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំ ដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យ និងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទ កសហវ. ក្រសួង ស្ថាប័ន និងមន្ទីរសហវ. រាជធានី ខេត្ត។

ព័ត៌មានទាក់ទង